CEN
  • ទំព័រដើម
  • ព័ត៌មានជាតិ
    • សង្គមទូទៅ
    • សន្តិសុខ និង ចរាចរណ៍
    • នយោបាយ
    • គ្រោះធម្មជាតិ – ឧតុនិយម
    • សេដ្ឋកិច្ច
  • ពិភពលោក
    • អាស៊ាន
    • ទ្វីបអាស៊ី – ប៉ាស៊ីហ្វិក
    • ទ្វីបអាមេរិក
    • ទ្វីបអាហ្វ្រិក
    • ទ្វីបអឺរ៉ុប
    • មជ្ឈឹមបូពា៌
  • ពិភពកម្សាន្ត
    • តារាក្នុងស្រុក
    • តារាបរទេស
    • កីឡាបាល់ទាត់
    • ប្រដាល់
    • យុវវ័យ និង ស្នេហា
  • វិទ្យាសាស្ត្រ និង បច្ចេកទេស
    • បច្ចេកទេស និង ផលិតផលថ្មី
    • វប្បធម៌ និង បុរាណវិទ្យា
    • វិទ្យាសាស្ត្រទូទៅ
  • សុខភាព និង សម្រស់
    • សុខភាពផ្លូវភេទ
    • សុខភាពទូទៅ
    • រុក្ខជាតិ និង ឱសថបុរាណ
    • សោភ័ណភាព និង សម្រស់
    • អត្ថប្រយោជន៍នៃផ្លែឈើ
  • ប្លែកៗ
    • ពីនេះ…ពីនោះ
    • រឿងកំប្លែង
    • រូបភាពប្លែកៗ
    • ល្បងប្រាជ្ញា
  • ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

CEN

Banner
  • ទំព័រដើម
  • ព័ត៌មានជាតិ
    • សង្គមទូទៅ
    • សន្តិសុខ និង ចរាចរណ៍
    • នយោបាយ
    • គ្រោះធម្មជាតិ – ឧតុនិយម
    • សេដ្ឋកិច្ច
  • ពិភពលោក
    • អាស៊ាន
    • ទ្វីបអាស៊ី – ប៉ាស៊ីហ្វិក
    • ទ្វីបអាមេរិក
    • ទ្វីបអាហ្វ្រិក
    • ទ្វីបអឺរ៉ុប
    • មជ្ឈឹមបូពា៌
  • ពិភពកម្សាន្ត
    • តារាក្នុងស្រុក
    • តារាបរទេស
    • កីឡាបាល់ទាត់
    • ប្រដាល់
    • យុវវ័យ និង ស្នេហា
  • វិទ្យាសាស្ត្រ និង បច្ចេកទេស
    • បច្ចេកទេស និង ផលិតផលថ្មី
    • វប្បធម៌ និង បុរាណវិទ្យា
    • វិទ្យាសាស្ត្រទូទៅ
  • សុខភាព និង សម្រស់
    • សុខភាពផ្លូវភេទ
    • សុខភាពទូទៅ
    • រុក្ខជាតិ និង ឱសថបុរាណ
    • សោភ័ណភាព និង សម្រស់
    • អត្ថប្រយោជន៍នៃផ្លែឈើ
  • ប្លែកៗ
    • ពីនេះ…ពីនោះ
    • រឿងកំប្លែង
    • រូបភាពប្លែកៗ
    • ល្បងប្រាជ្ញា
នយោបាយព័ត៌មានជាតិ

កម្មករ​ជាង​១​ម៉ឺន​នាក់​នៅ​រោងចក្រ​តំបន់​កំបូល ជួប​សម្តេច​តេ​ជោ ហ៊ុន សែន

October 18, 2017

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ការ​មកជួបជុំ​ជាមួយ​បងប្អូន​កូនក្មួយ​កម្មករ កម្មការិនី ដើម្បី​ស្វែងយល់​ពី​តម្រូវការ​ចាំបាច់​នានា និង​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​អោយ​កាន់តែ​ល្អប្រសើរ​ឡើង​ដើម្បី​ជំរុញ​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម ២០១៥-២០២៥​។​

​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៧​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំណាល​សួរសុខទុក្ខ​បងប្អូន​កម្មករ​កម្មការិនី​ជាង ១៥,២១១ នាក់ នៅ​រោងចក្រ​តំបន់​កំបូល តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ដែល​មកពី​រោងចក្រ​ចំនួន​១០ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

​សម្តេច​បាន​បន្ថែមថា ដោយសារ​ស្ថេរភាព​នយោបាយ និង​សន្តិសុខ​សង្គម ព្រមទាំង​ការអនុគ្រោះ​ពន្ធ​ដល់​វិនិយោគទុន​គឺ​កម្ពុជា​បាន​ទាក់ទាញ​អ្នកវិនិយោគ​គិ​ន​យ៉ាងច្រើន ដែល​បានផ្តល់​ការងារ​នឹង​ប្រាក់ចំណូល​សមរម្យ​ដល់ក​ម្មករ​។ ទាំងអស់នេះ​គឺ​បានមកពី​សន្តិភាព ដែល​មានតែ​គណបក្ស​ប្រជាជន​តែមួយគត់​ដែល​បាន​ខិតខំ​ធ្វើ​តាំង​ពីមុន​រហូតមកទល់​ពេលនេះ គឺ​គ្មាន​បក្សប្រឆាំង​ណា​ចូលរួម​នោះទេ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បញ្ចាក់​ផងដែរ​ថា សម្តេច​នឹង​បន្ត​ដឹកនាំ​ប្រទេសជាតិ​មិនតិចជាង ១០ ឆ្នាំ ដើម្បី​ការពារ​សន្តិភាព ការពារ​ពារ​រោងចក្រ ការពារ​ផលប្រយោជន៍​បងប្អូន​ក​ម្មករក​ម្មការ​នី និង​សូមអោយ​បងប្អូន​ប្រជាពលរដ្ឋ​គាំទ្រ និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ជា​បន្តទៀត​។

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​ផ្តល់នូវ​អនុសាសន៍​សំខាន់ៗ​៥​ចំណុច​ដល់​និយោជក និង​និយោជិត ដើម្បី​ធ្វើការ​រួមគ្នា​ធានា​ដល់​ល័ក្ខខ័ណ្ឌ​ការងារ​និង​ប្រាក់ចំណូល​ល្អ​៖ ១.​ត្រូវ​រួមគ្នា​ថែរក្សា​សន្តិភាព ស្ថេរភាព និង​សុវត្ថិភាព​សណ្តាប់ធ្នាប់​ស​ង្គ​ម​អោយ​បានល្អ​។
២.​រួមគ្នា​រក្សា​ការងារ និង​បង្កើត​ការងារ​ថ្មីៗ​ច្រើន​ថែមទៀត ដោយ​ធ្វើការ​ពង្រីក​និង​បង្កើន​ទីផ្សារ​បន្ថែម​។

៣.​រួមគ្នា​បង្កើន​ប្រាក់ចំណូល​ដោយ​ការបណ្តុះបណ្តាល​ចំណេះដឹង​បន្ថែម​ដល់ក​ម្មករ​។ រាជរដ្ឋាភិបាល នឹង​បន្ត​តម្លើង​ប្រាក់ខែ​កម្មករ​ជា​រៀងរាល់ឆ្នាំ កើន​ទាំង​ប្រាក់បៀវត្ស​ន៍​អប្ប​រិ​មា និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​។ ចំពោះ​តម្លៃ​ទឹក ភ្លើង​វិញ គឺ​ចាប់តាំងពី​ថ្ងៃទី​១ កញ្ញា ឆ្នាំ​២០១៧ នេះ​តទៅ​គឺ​ថ្លៃ​ភ្លើង​បញ្ចុះ​មក​នៅត្រឹម​៤៥០៛ ក្នុង​១​គីឡូវ៉ាត់ម៉ោង (​សម្រាប់​ការប្រើ​ក្រោម​៥០​គីឡូវ៉ាត់ម៉ោង​ក្នុង​១​ខែ​)​។ ចំពោះ​ថ្លៃ​ទឹក​គឺ​ថ្លៃ​តែ ៧០០៛ ប៉ុណ្ណោះ​ក្នុង​មួយ​ម៉ែត្រគូប ។ សម្តេច​តេ​ជោ បាន​អំពាវនាវ​ដល់​ម្ចាស់ផ្ទះ​កុំ​តម្លើងថ្លៃ​ឈ្នួល​ផ្ទះ​រយៈពេល​១​ឆ្នាំ (២០១៨) ដើម្បី​ជួយ​កម្មករ​យើង​អោយមាន​លទ្ធភាព​រកប្រាក់​ចំណូល​បន្ថែម​ក្នុងការ​សម្រួល​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​អោយ​កាន់តែ​ប្រសើរឡើង​។​


៤.​ផ្តល់​របប​គាំពារ​សន្តិសុខ​សង្គម​ដល់​កម្មករ​ចាប់ពី​ខែ មករា ឆ្នាំ​២០១៨ នេះ​ទៅ គឺ​និយោជក (​ម្ចាស់​ក្រុមហ៊ុន​) នឹង​បង់ថ្លៃ​របប​សន្តិសុខ​សង្គម ១០០% ដល់ក​ម្មករក​ម្មការ​នី​។ ពេលនោះ​បងប្អូន​អាច នៅសល់​ប្រាក់​ប្រមាណ​ពី (៨,០០០៛-១២,០០០៛​ក្នុង​១​ខែ​)​។ ជាមួយគ្នានេះដែរ កម្ម​ការ​នី​យើង​ទាំងអស់ (​រួមទាំង​កម្មករសំណង់ សណ្ឋាគារ ដឹកជញ្ជូន​បើកបរ និង​កសិកម្ម​ជាដើម​…) គឺ​ទទួលបាន​ការពិនិត្យ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​រដ្ឋ​ដោយ​មិន​គិតថ្លៃ​តាមរយៈ​មូលនិធិ​សមធម៌​។ សម្តេច​តេ​ជោ បាន​ណែនាំ​អោយ​ម្ចាស់​ក្រុមហ៊ុន​រោងចក្រ​រៀបចំ​បង្កើត Clinic បន្ថែម​នៅតាម​រោងចក្រ​របស់ខ្លួន​ដើម្បី​ជួយ​ដល់ក​ម្មករ​។ គ្រប់​ស្ត្រី​កម្មក​រិ​នី​មាន​ផ្ទៃពោះ​ទាំងអស់​ត្រូវបាន​អនុញ្ញាត​អោយចេញ​មុន​ម៉ោង ១៥​នាទី​។ ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​សំរាលកូន គឺ​នឹង​ទទួលបាន​ពេលវេលា​ឈប់សម្រាក ពី​ការងារ​រយៈពេល​៣​ខែ ហើយ​នៅ​ទទួលបាន​ប្រាក់ខែ ១២០% (៥០% ដោយ​ក្រុមហ៊ុន និង ៧០% ដោយ​បេឡា​ជាតិ​)​។​ទី​៥. រាជរដ្ឋាភិបាល​បន្ត​យកចិត្តទុកដាក់​ផ្តល់​កិច្ច​គាំពារ​ចំពោះ​កម្មករ​កម្មការិនី​ដែល​កំពុងធ្វើការ​នៅក្រៅ​ប្រទេស ដោយ​ធ្វើការ​សម្របសម្រួល​ជាមួយ​ប្រទេស​ដៃគូ​ដើម្បី​ផ្តល់នូវ​ល័ក្ខខ័ណ្ឌ​ការងារ​ល្អៗ ដែលមាន​ប្រាក់ខែ​ល្អ​សមរម្យ​ដល់ក​ម្មករ ព្រមទាំង​ជួយ​សម្រួល​នូវ​បែបបទ​លិខិតបទដ្ឋាន​ផ្លូ​ច្បាប់​នានា​ដែល​ពាក់​ព័​ន្ឋ នឹង​ការងារ​របស់​បងប្អូន​កូនក្មួយ​កម្មករ​។ ទន្ទឹមនឹង​នេះដែរ រាជរដ្ឋាភិបាល​នឹង​បន្ត​ជជែក​ជាមួយ​ប្រទេស ផ្សេងៗ​ដូចជា​កូរ៉េខាងត្បូង ម៉ាឡេស៊ី និង​ប្រទេស​ថៃ​ដើម្បី​ផ្តល់នូវ​ល័ក្ខខ័ណ្ឌ​ការងារ និង​ប្រាក់ខែ​ល្អៗ​សម្រាប់​បងប្អូន​កូនក្មួយ​កម្មករ​ខ្មែរ ៕​ ​ដោយ​៖​កូ​ឡាប​

0
Facebook Twitter Google + Pinterest
admin

previous post
ជំនឿ​ទុកចិត្ត​ខាង​វប្បធម៌​
next post
ក្រុម​មេដឹកនាំ​រុស្ស៊ី កំពុង​ត្រូវបាន​ហ្វឹកហ្វឺន ដូចជា​… យុទ្ធជន​ពិតៗ​

Related Articles

១​នាក់​ក្នុងចំណោម​៣​នាក់ បាន​ស្លាប់​ដោយសារ​លង់ទឹក​ពេល​គេច​ពី​ការ​តាម​កាប់​

October 23, 2017

Jica ស្នើឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ស្តារ​ប្រឡាយ បូម​លូ លាង​សំអាត​បំពង់​លូ​និង​អណ្តូង​លូ ឱ្យបាន​រាល់​ឆ្នាំ​

October 7, 2017

ម្ចាស់​ហាង​ផ្កា​ស្រស់ ស្រីអូន នៅ​ខណ្ឌ​ច្បារអំពៅ ជេរប្រមាថ​អាជ្ញាធរ​មូលដ្ឋាន ពេល​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​

October 8, 2017

ព្រះមហាក្សត្រ​ថៃ ហែ អង្គ​កឋិនទាន មកកាន់​វត្ត​ព្រះពុទ្ធ ឃោ​សា​ចា​រ្យ ហៅ វត្ត​ចិន​ដំ​ដែក​ខាងត្បូង​

October 9, 2017

វៀតណាម ទាញ​កាំបិត​ខ្វែវ​កាប់​ខ្មែរ របួស​២​កន្លែង ក្រោយពេល​ផឹកស្រា​ស្រវឹង​

October 9, 2017

រក​ភាពត្រឹមត្រូវ​ជូន​ប្រជាពលរដ្ឋ​ដែល​សង្ស័យថា គីឡូ​អគ្គិសនី ឬ​ថ្លៃ​អគ្គិសនី​ឡើង​ច្រើន​ខុស​ប្រក្រតី​

October 23, 2017

ពលរដ្ឋ​មានទំនាស់​ដីធ្លី​១៥​គ្រួសារ​នៅ​ខេត្តកោះកុង​សរសេរ​លិខិត​ថ្លែងអំណរគុណ​សម្តេច​តេជោហ៊ុនសែន​និង​លោកជា ​សុផារ៉ា​

October 9, 2017

ក្រសួងមហាផ្ទៃ​ពិនិត្យ​លទ្ធភាព​បើក​ការិយាល័យ​ប៉ាស្ព័រ​នៅ​ប៉ោយប៉ែត និង​នៅ​ខេ​ត្ក​បាត់ដំបង​

October 11, 2017

ទំព័រ Facebook អ្នកនាំពាក្យ គ​.​ជ​.​ប ត្រូវ​ជនអនាមិក Hack ដំណើរ​ឡើងវិញ​ហើយ

October 7, 2017

នគរបាល​ស្រុក​ព្រៃនប់​ឃាត់ខ្លួន​បុរស​ម្នាក់​ជា​មុខសញ្ញា​ចែកចាយ​រក្សារ​ទុក​ថ្នាំញៀន​

October 17, 2017

អត្ថបទក្នុងស្រុកពេញនិយម

  • 1

    ល្បី​ថា ករុណា ពេជ្រ វេច​បង្វេច​ទៅ​នៅ​សៀមរាប​ដើម្បី​មើល​ជំនួញ​

    October 23, 2017
  • 2

    តើ​ផ្កាអ័រគីដេ នៅ​កម្ពុជា មាន​ប៉ុន្មាន​ប្រភេទ​?

    October 12, 2017
  • 3

    កងដៃ​គុជ​ភូមា​មានតម្លៃ​ដល់​ទៅ 500.000$

    October 5, 2017
  • 4

    សិល្បៈ​នៃ​ការ​សាក់​របស់​កុលសម្ព័ន្ធ ម៉ោ​វ​រី “Maori”

    October 16, 2017
  • 5

    ខ្យង​ផ្ញើប្រាណ​ឬ​ខ្យងដូង មិនមែន​តូច​ដូច​ក្នុង​សម្បក​ទេ​!

    October 18, 2017

ទំនាក់ទំនង CEN

រក្សាសិទ្ធិគ្រប់យ៉ាងដោយខេមបូឌាអេចបេ្រសញូស៍ 2017 Email: nina33pen@gmail.com , Mobile Device

Facebook Twitter Google + Instagram Pinterest Youtube Snapchat

អត្ថបទពេញនិយម

  • 1

    ល្បី​ថា ករុណា ពេជ្រ វេច​បង្វេច​ទៅ​នៅ​សៀមរាប​ដើម្បី​មើល​ជំនួញ​

    October 23, 2017
  • 2

    តើ​ផ្កាអ័រគីដេ នៅ​កម្ពុជា មាន​ប៉ុន្មាន​ប្រភេទ​?

    October 12, 2017
  • 3

    កងដៃ​គុជ​ភូមា​មានតម្លៃ​ដល់​ទៅ 500.000$

    October 5, 2017

អត្ថបទគួរអាន

  • ភ្លៀង​លាយឡំ​ផ្គរ​រន្ទះ​បាន​បណ្តាលឱ្យ​បុរស​ម្នាក់​បាត់បង់​ជីវិត​

    October 23, 2017
  • គ្រោងឆ្អឹង “​នាគ​” ប្រវែង​១៨​ម៉ែត្រ ដែល​ធ្វើ​ឲ្យ​កក្រើក​រញ្ជួយ​កាលពី​សប្តាហ៍​មុន​នៅ​ចិន​តាមពិត​គឺជា​…

    October 23, 2017
  • ទំនង​មាន​វិបត្តិ​ដោយសារ​បែកបាក់​ពី​ប្តី អតីត​តារា​សម្ដែង​ស្រី​សិច​ស៊ី កែវ សូរិយា ចងក​សម្លាប់ខ្លួន នៅក្នុង​ផ្ទះ​

    October 23, 2017

ហាមយកអត្ថបទពី CEN ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាត